យើងកំពុងធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រអំពីច្បាប់ NDIS ថ្មី។
ប្រសិនបើអ្នកនិយាយភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស អ្នកអាចហៅទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS)។
131 450
ការកែលម្អចំពោះ NDIS
យើងកំពុងតែធ្វើការកែលម្អលើរបៀបដែលយើងផ្តល់ NDIS។
មានការផ្លាស់ប្តូរមួយចំនួនលើ៖
- អ្វីខ្លះដែល NDIS អាចផ្តល់មូលនិធិ
- របៀបដែលអ្នកត្រូវដាក់ពាក្យសុំ NDIS។
- របៀបដែលយើងបង្កើតផែនការរបស់អ្នក។
- របៀបដែលយើងធ្វើការផ្លាស់ប្តូរមួយចំនួនចំពោះផែនការរបស់អ្នក។
- ការកត់ត្រាអ្នកផ្តល់សេវានៅក្នុងផែនការរបស់អ្នក។
អ្វីខ្លះដែល NDIS អាចផ្តល់មូលនិធិ
មានការផ្លាស់ប្តូរមួយចំនួនទាក់ទងនឹងច្បាប់ NDIS។ មាននិយមន័យថ្មីនៃការគាំទ្រ និងសេវាកម្ម NDIS, វត្ថុ និងឧបករណ៍នានាដែលអាចត្រូវបានផ្តល់មូលនិធិដោយ NDIS។
នៅពេលអ្នកទទួលបានមូលនិធិនៅក្នុងផែនការរបស់អ្នក អ្នកត្រូវតែប្រើប្រាស់វាសម្រាប់ការគាំទ្រ NDIS។
ការគាំទ្រ NDIS៖
ទាក់ទងនឹងពិការភាពរបស់អ្នក និងភាពចុះខ្សោយដែលអ្នកបំពេញសម្រាប់ការចូលប្រើបាស់
អាចប្រើប្រាស់បានតែលើសេវាកម្ម វត្ថុ និងឧបករណ៍នានាដែលផ្តល់មូលនិធិដោយ NDIS ប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល តើ NDIS ផ្តល់មូលនិធិសម្រាប់អ្វីខ្លះ?
បង្កើតការភ្ជាប់ទំនាក់ទំនង
NDIS អាចជួយមនុស្សដែលមានពិការភាពបាន សូម្បីតែពួកគេមិនមែនជាអ្នកចូលរួមជាមួយ NDIS ក៏ដោយ។
ប្រសិនបើអ្នកមានអាយុចន្លោះពី 9 ឆ្នាំ និង 64 ឆ្នាំ យើងអាចភ្ជាប់អ្នកទៅនឹងសេវាកម្ម និងការគាំទ្រ នានាដែលមាននៅក្នុងសហគមន៍របស់អ្នក។ យើងហៅការភ្ជាប់ទំនាក់ទំនងនេះថាការភ្ជាប់ទំនាក់ ទំនងសហគមន៍។
ប្រសិនបើអ្នកត្រូវការជំនួយគាំទ្រសម្រាប់កូនរបស់អ្នកដែលមានអាយុក្រោម 9 ឆ្នាំ យើងអាចផ្ដល់ ការភ្ជាប់ទំនាក់ទំនងបានមុន បាន។ ប្រសិនបើអ្នកមានអាយុ 65 ឆ្នាំ ឬអាយុលើសនេះ យើងអាចផ្ដល់ព័ត៌មានដល់អ្នកស្ដីពីសេវាថែទាំមនុស្សចាស់ ដែលអាចជួយគាំទ្រអ្នកបាន។
ដើម្បីទទួលបានការភ្ជាប់ទំនាក់ទំនងសហគមន៍ ឬការភ្ជាប់ទំនាក់ទំនងបានមុន អ្នកអាច៖
- និយាយជាមួយអ្នកណាម្នាក់នៅឯ ការិយាល័យ NDIS។
- សូមហៅទូរសព្ទមកយើងតាមលេខ 1800 800 110។
- សូមហៅទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ តាមលេខ 131 450 ហើយស្នើសុំនិយាយទៅ NDIS។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ការបង្កើតការភ្ជាប់ទំនាក់ទំនង (making connections) ។
ការដាក់ពាក្យសុំ NDIS
របៀបដែលអ្នកដាក់ពាក្យសុំ NDIS នឹងផ្លាស់ប្ដូរ។
ប្រសិនបើអ្នកមានសិទ្ធិទទួលបាន NDIS យើងនឹងជួយអ្នកដាក់ពាក្យសុំ NDIS។
ដើម្បីដាក់ពាក្យសុំ NDIS, អ្នកនឹងត្រូវការ ‘my NDIS contact’ (‘ទំនាក់ទំនង NDIS របស់ខ្ញុំ)។ my NDIS contact របស់អ្នក គឺជាទំនាក់ទំនងសំខាន់សម្រាប់អ្នក និងគ្រួសាររបស់អ្នកនៅក្នុង NDIS។
ទំនាក់ទំនងទាំងនោះនឹង៖
- ផ្តល់ឱ្យអ្នកនូវព័ត៌មានអំពី NDIS។
- ជួយអ្នកឱ្យយល់ដឹងថាតើការគាំទ្រអ្វីខ្លះដែលអ្នកអាចទទួលបាន។
- ជួយគាំទ្រអ្នកដើម្បីដាក់ពាក្យសុំ NDIS។
my NDIS contact របស់អ្នក អាចជាដៃគូ NDIS ឬសមាជិកបុគ្គលិកនៃទីភ្នាក់ងារធានារ៉ាប់រង ជនពិការថ្នាក់ជាតិ (NDIA)។
ដៃគូ NDIS មានដូចជា៖
- ដៃគូកុមារតូចៗ ដែលអាចជួយកុមារអាយុក្រោម 9 ឆ្នាំ។
- អ្នកសម្របសម្រួលនៅតំបន់មូលដ្ឋាន ដែលជួយមនុស្សមានពិការភាពអាយុពី 9-64 ឆ្នាំ។
my NDIS contact របស់អ្នកនឹង ជាមនុស្សនៅឯ NDIA ប្រសិនបើ៖
- អ្នករស់នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសអូស្ត្រាលី។
- មានតម្រូវការគាំទ្រដ៏ស្មុគស្មាញ។
- ជាមនុស្សវ័យក្មេងដែលស្ថិតក្នុងការថែទាំមនុស្សចាស់តាមលំនៅដ្ឋាន។
- ស្ថិតនៅក្នុងមន្ទីពេទ្យ ឬទីកន្លែងយុត្តិធម៌។
ក្រោយអ្នកដាក់ពាក្យសុំ NDIS, យើងនឹងទាក់ទងអ្នកក្នុងរយៈពេល 21 ថ្ងៃ ដើម្បីប្រាប់ឱ្យអ្នកដឹង អំពីសេចក្ដីសម្រេចរបស់យើង។ យើងក៏អាចស្នើសុំព័ត៌មានបន្ថែមពីអ្នកផងដែរ។
ប្រសិនបើអ្នកមានសិទ្ឋិទទួល អ្នកនឹងក្លាយជាអ្នកចូលរួមជាមួយ NDIS។ យើងនឹងប្រើប្រាស់ព័ត៌មាន ដែលអ្នកបានចែករំលែកនៅក្នុងពាក្យសុំរបស់អ្នក ដើម្បីបង្កើតផែនការ NDIS ដំបូងរបស់អ្នក។
ប្រសិនបើអ្នកមិនមានសិទ្ធិទទួលទេ យើងនឹងពន្យល់ពីមូលហេតុ។ ដៃគូ NDIS របស់អ្នកនឹងជួយអ្នក ឱ្យភ្ជាប់ទំនាក់ទំនងជាមួយនឹងជំនួយគាំទ្រនានាដែលមាននៅក្នុងសហគមន៍របស់អ្នក។
ដើម្បីបង្កើតការភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្ម និងជំនួយគាំទ្រនានាដែលមាននៅក្នុងសហគមន៍ របស់អ្នក ឬដើម្បីដាក់ពាក្យសុំ NDIS អ្នកអាច៖
- និយាយជាមួយអ្នកណាម្នាក់នៅ ការិយាល័យ NDIS ។
- សូមហៅទូរសព្ទមកយើងតាមលេខ 1800 800 110។
- សូមហៅទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ តាមលេខ 131 450 ហើយស្នើសុំនិយាយទៅ NDIS។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ដាក់ពាក្យសុំ NDIS ។
ការបង្កើតផែនការរបស់អ្នក
នៅពេលអ្នកក្លាយជាអ្នកចូលរួមជាមួយ NDIS អ្នកនឹងទទួលបានផែនការ NDIS មួយ។
ផែនការ NDIS គឺជាឯកសារមួយដែលមានព័ត៌មានអំពី៖
- អ្នក និងគោលដៅរបស់អ្នក។
- ការគាំទ្រដែលអ្នកត្រូវការ។
- អ្វីដែលជាជំនួយគាំទ្រ NDIS នឹងបង់ឱ្យ។
អ្នកនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុង កិច្ចប្រជុំរៀបចំផែនការ មួយជាមួយអ្នករៀបចំផែនការនៃ NDIA ដែលបានបង្កើតផែនការរបស់អ្នក។
អ្នករៀបចំផែនការនៃ NDIA គឺជាមនុស្សម្នាក់ដែល៖
- ធ្វើការនៅ NDIA។
- បង្កើតផែនការ NDIS ថ្មីៗ។
- ផ្លាស់ប្តូរផែនការ NDIS។
- បង្កើតថវិកាផែនការ NDIS របស់អ្នក។
នៅឯកិច្ចប្រជុំរៀបចំផែនការរបស់អ្នក អ្នករៀបចំផែនការនៃ NDIA របស់អ្នកនឹងនិយាយជាមួយអ្នក អំពី៖
- ថវិកាផែនការ និងការគាំទ្រនានារបស់អ្នក។
- ការសម្រេចចិត្តដែលពួកគេបានធ្វើអំពីផែនការរបស់អ្នក។
- របៀបដែលអ្នកចង់គ្រប់គ្រងផែនការរបស់អ្នក។
- ការកត់ត្រាអ្នកផ្តល់សេវាសម្រាប់ផែនការរបស់អ្នក។
- ការផ្លាស់ប្តូរណាមួយដែលអ្នកគិតថាផែនការរបស់អ្នកត្រូវការ។
យើងនឹងផ្ញើច្បាប់ចម្លងនៃផែនការ NDIS របស់អ្នកទៅអ្នក។ អ្នកអាចប្រើផតថលអ្នកចូលរួម NDIS របស់ខ្ញុំ (NDIS participant portal) និងកម្មវិធី NDIS របស់ខ្ញុំ (my NDIS app) ដើម្បីមើល ផែនការរបស់អ្នក។
ប្រសិនបើអ្នកមិនមានផែនការនៅក្នុងប្រព័ន្ធកុំព្យូទ័រថ្មីរបស់យើងទេ អ្នកគួរតែបន្តប្រើប្រាស់ផតថល អ្នកចូលរួម Myplace ដើម្បីធ្វើការទាមទារប្រាក់ឧបត្ថម្ភ។
ទំនាក់ទំនង my NDIS contact របស់អ្នក គឺជាមនុស្សល្អបំផុតដើម្បីនិយាយជាមួយ ប្រសិនបើអ្នក៖
- មានសំណួរនានា។
- អ្នកត្រូវការជំនួយគាំទ្រ នៅពេលអ្នកនិយាយជាមួយ NDIS។
អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងរបស់ពួកគេនៅក្នុងផែនការរបស់អ្នក។
ប្រសិនបើអ្នកមានថវិកានៅក្នុងផែនការរបស់អ្នកសម្រាប់ការសម្របសម្រួលការគាំទ្រ ឬសេវាកម្ម គ្រូបង្វឹកស្តារនីតិសម្បទា អ្នកអាចទទួលបានជំនួយក្នុងការប្រើប្រាស់ផែនការរបស់អ្នកពី៖
- អ្នកសម្របសម្រួលការគាំទ្រ – នរណាម្នាក់ដែលជួយអ្នកក្នុងការរៀបចំផែនការ និងប្រើប្រាស់ការគាំទ្ររបស់អ្នក។
- គ្រូបង្វឹកស្តារនីតិសម្បទា – អ្នកណាម្នាក់ដែលគាំទ្រអ្នកជាមួយនឹងសុខភាពផ្លូវចិត្តរបស់អ្នក។
បន្ទាប់ពីអ្នកទទួលបានផែនការ NDIS របស់អ្នកហើយ my NDIS contact របស់អ្នកនឹងផ្ដល់ជូននូវ កិច្ចប្រជុំអនុវត្តផែនការ ដើម្បីជួយអ្នកប្រើប្រាស់ផែនការរបស់អ្នក។
my NDIS contact របស់អ្នកនឹង ពិនិត្យមើល ជាមួយអ្នក ម្ដងក្នុងមួយឆ្នាំ ដើម្បីសួរអ្នកថាតើអ្នក ដំណើរការដូចម្តេចហើយជាមួយនឹងផែនការរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ការយល់ដឹងអំពីផែនការរបស់អ្នក និង ការប្រើប្រាស់ផ្នែកផែន ការរបស់អ្នក នៃគេហទំព័ររបស់យើង។
ការផ្លាស់ប្តូរផែនការរបស់អ្នក
ប្រសិនបើអ្នកមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នក ដែលមានន័យថាអ្នកត្រូវការការគាំទ្រច្រើនឡើង តិចជាង ឬការគាំទ្រផ្សេង អ្នកអាចស្នើសុំផ្លាស់ប្ដូរផែនការរបស់អ្នកនៅពេលណាក៏បាន។
មានវិធីពីរយ៉ាងដើម្បីផ្លាស់ប្តូរផែនការរបស់អ្នក – ការប្រែប្រួលផែនការ ឬការវាយតម្លៃផែនការឡើង វិញ។
ការប្រែប្រួលផែនការ គឺជាការផ្លាស់ប្តូរតិចតូចមួយចំពោះផែនការបច្ចុប្បន្នរបស់អ្នក។ ការវាយតម្លៃផែន ការឡើងវិញគឺនៅពេលដែលយើងជំនួសផែនការរបស់អ្នកដោយផែនការថ្មីមួយ។
my NDIS contact របស់អ្នក អ្នកសម្របសម្រួលការគាំទ្រ ឬគ្រូបង្វឹកស្តារនីតិសម្បទាអាចពន្យល់អំពី ព័ត៌មាន និងភស្តុតាងដែលយើងត្រូវការដើម្បីសម្រេចចិត្តអំពីការផ្លាស់ប្តូរផែនការរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ការផ្លាស់ប្តូរផែនការរបស់អ្នក ។
អ្នកផ្តល់សេវារបស់ខ្ញុំ
ផែនការ NDIS ថ្មីរបស់អ្នកនឹងមិនមាន ការកក់សេវាកម្មទេ។
ប្រសិនបើអ្នកមានការផ្តល់មូលនិធិដែលគ្រប់គ្រងដោយ NDIA កន្លែងស្នាក់នៅឯកទេសសម្រាប់ជន ពិការ ការគាំទ្រតាមលំនៅដ្ឋាន និងការរស់នៅ ឬការគាំទ្រអាកប្បកិរិយានៅក្នុងផែនការរបស់អ្នក អ្នកត្រូវប្រាប់យើងថាអ្នកផ្តល់សេវាកម្មមួយណាដែលផ្តល់ការគាំទ្ររបស់អ្នក ដើម្បីឱ្យយើងអាចកត់ត្រា វានៅក្នុងផែនការរបស់អ្នក។
យើងហៅអ្នកផ្តល់សេវាដែលបានកត់ត្រានៅក្នុងផែនការរបស់អ្នកថា "អ្នកផ្តល់សេវារបស់ខ្ញុំ"។ អ្នកផ្តល់សេវានៅក្នុងផែនការរបស់អ្នកអាចធ្វើការទាមទារទល់នឹងផែនការ NDIS របស់អ្នក នៅពេលពួកគេផ្តល់ការគាំទ្ររបស់អ្នក។
ការកត់ត្រាអ្នកផ្តល់សេវានៅក្នុងផែនការរបស់អ្នក មានន័យថាយើងមិនចាំបាច់ពិនិត្យជាមួយអ្នក មុនពេលយើងបង់ប្រាក់ឱ្យពួកគេទេ។
អ្នកអាចធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរ my providers របស់អ្នក (អ្នកផ្តល់សេវារបស់ខ្ញុំ) នៅពេលណា ក៏បាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល my providers (អ្នកផ្តល់សេវារបស់ខ្ញុំ) ។
ការទាក់ទង NDIS
សម្រាប់អ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ សូមទូរសព្ទទៅលេខ
131 450 ហើយស្នើសុំនិយាយជាមួយ NDIS។
my NDIS contact របស់អ្នក ក៏អាចចាត់ចែងអ្នកបកប្រែផ្ទាល់មាត់ផងដែរនៅពេលពួកគេជួប ឬនិយាយជាមួយអ្នក។
អ្នកផ្តល់សេវារបស់អ្នកក៏អាចចាត់ចែងអ្នកបកប្រែផ្ទាល់មាត់ផងដែរ នៅពេលអ្នកជួប ឬនិយាយជាមួយ ពួកគេ ។
អ្នកក៏អាចទៅកាន់ការិយាល័យ NDIS និងស្នើសុំនិយាយជាមួយអ្នកបកប្រែផ្ទាល់មាត់បានផងដែរ។ រកមើលទីកន្លែងការិយាល័យ NDIS នៅជិតអ្នកបំផុតនៅលើ គេហទំព័រ NDIS។
ងាយស្រួលអាន (Easy Read)
ព័ត៌មានអំពី NDIS ក៏ត្រូវបានបកប្រែជាសណ្ឋានងាយស្រួលអាន (Easy Read) ផងដែរ។ មនុស្សជាច្រើនយល់ថាមាតិកាងាយស្រួលអានមានប្រយោជន៍ រួមទាំងអ្នកដែលពិបាកអាន ភាសាអង់គ្លេសផងដែរ។
សូមចូលទៅកាន់ ទំព័រកូនសៀវភៅ និងសន្លឹកព័ត៌មានស្ដីពី NDIS ដើម្បីមើលមាតិកាក្នុងសណ្ឋាន ងាយស្រួលអាន (Easy Read)។
ទាញយកគោលការណ៍ការសាកសួរ បណ្ដឹងតវ៉ា និងមតិកែលម្អ៖
- គោលការណ៍ការសាកសួរ បណ្ដឹងតវ៉ា និងមតិកែលម្អ (PDF 98KB)
- គោលការណ៍ការសាកសួរ បណ្ដឹងតវ៉ា និងមតិកែលម្អ (DOCX 2.8MB)
យុទ្ធសាស្ត្រភាពចម្រុះផ្នែកវប្បធម៌ និងភាសា
យើងបានបង្កើត និងបានរចនារួមគ្នាលើយុទ្ធសាស្ត្រភាពចម្រុះផ្នែកវប្បធម៌ និងភាសា (CALD) ឆ្នាំ 2024-2028 (យុទ្ធសាស្ត្រ) ។
ការរចនារួមគ្នាមានន័យថា យើងបានធ្វើការជាមួយ និងស្វែងយល់ពីអ្នកចូលរួម មិត្តភក្តិ ក្រុមគ្រួសារ អ្នកថែទាំ បុគ្គលិក NDIS និងសហគមន៍ជនពិកា រ។
យើងបានរចនារួមគ្នាលើយុទ្ធសាស្រ្តនេះជាមួយមនុស្សជាង 800 នាក់មកពីសាវតារ CALD។
នេះគឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកែលម្អ NDIS ដើម្បីឱ្យយើងអាចបំពេញតាមតម្រូវការផ្នែកវប្បធម៌ និងភាសារបស់អ្នកចូលរួមទាំងអស់ របស់យើង។
ដើម្បីជួយយើងក្នុងការផ្ដល់យុទ្ធសាស្ត្រ យើងបានបង្កើត និងបានរចនារួមគ្នាលើផែនការសកម្មភាព មួយ។
វារៀបរាប់ពីជំហានខុសៗគ្នាដែលយើងត្រូវប្រកាន់យកដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ។ មាន 28 សកម្មភាពដើម្បីប ញ្ចប់។
ទាញយកសេចក្តីសង្ខេបយុទ្ធសាស្ត្រ CALD៖
ទាញយកយុទ្ធសាស្ត្រ និងផែនការសកម្មភាព CALD ងាយស្រួលអាន (Easy Read)៖
- យុទ្ធសាស្ត្រ CALD ងាយស្រួលអាន (PDF 3.2MB)
- យុទ្ធសាស្ត្រ CALD ងាយស្រួលអាន (DOCX 13.7MB)
- ផែនការសកម្មភាព CALD ងាយស្រួលអាន (PDF 4.7MB)
- ផែនការសកម្មភាព CALD ងាយស្រួលអាន (DOCX 15.5MB)
ទាញយកយុទ្ធសាស្ត្រ និងផែនការសកម្មភាព CALD ពេញលេញ៖